មាតិកាវីដេអូ ៥ ប្រភេទនេះ អាចរកចំណូលពី 100$ – 500$ ក្នុង 1 ខែ!

បណ្តាញសង្គមបែបកម្សាន្ត បានបន្ថែមកម្មវិធី ដែលអនុញាតិឱ្យអ្នកបង្កើតមាតិកា ឬអ្នកប្រើប្រាស់រកចំណូល នៅរាល់មាតិកាដែលគបានបង្កើត។ ឧទាហរណ៍៖ បណ្តាញសង្គម Facebook, YouTube, TikTok, Telegram ជាដើម ប៉ុន្តែ YouTube កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកចង់រកចំណូលពីវីដេអូមាតិកា។

How To Make Money from YouTube

ដើម្បីបង្កើតឆានែល YouTube ដែលអាចរកចំណូលនៅកម្ពុជាបាន អ្នកត្រូវតែផ្តោតលើមាតិកាដែលទាក់ទាញទស្សនិកជន និង CPM (Cost Per Mille) ខ្ពស់។ នេះគឺជា មាតិកាវីដេអូ ៥ ប្រភេទដែលអាចជួយអ្នករកប្រាក់បាន៖

1. មាតិកាអប់រំ និងវគ្គសិក្សាអនឡាញ

  • បង្រៀនចំណេះដឹង “How-to”, វគ្គសិក្សា, គន្លឹះជំនាញផ្សេងៗ។
  • រកចំណូលពីការលក់ e-books, presets, templates ឬវគ្គសិក្សាអនឡាញ។
  • ផុសតំណ Teachable នៅក្នុង description ដើម្បីបង្កើនការលក់។

2. វីដេអូ Vlog – ជីវិតប្រចាំថ្ងៃ និងការបង្កើតជំនាញថ្មី

  • បង្ហាញជីវិតផ្ទាល់ខ្លួន, ការធ្វើម្ហូប, ការដាំដុះ។
  • ទាក់ទាញអ្នកទស្សនាក្នុងការទស្សនាបានយូរ ដើម្បីបង្កើន Ad Revenue។

3. វីដេអូពិនិត្យផលិតផល និង Unboxing

  • អ្នកទិញតែងតែស្វែងរក “review” មុនពេលកម៉្មង់។
  • អាចរកចំណូលពី ads, affiliate marketing, sponsorships។

4. វីដេអូហ្គេម

  • Review, ការណែនាំ, Gameplay Streaming។
  • រកប្រាក់ពី Super Chat, Stickers, Sponsorships និង Ads។

5. តន្ត្រី និងខ្សែភាពយន្តខ្លី (Short Films & Music)

  • បង្កើតបទភ្លេង ឬខ្សែភាពយន្តខ្លី Original។
  • ទទួលប្រាក់ពី YouTube Premium និងការផ្សាយពាណិជ្ជកម្ម។
Content That Make You Money from $100 to $500 per money

តើអ្នកចង់ចាប់ផ្តើមរកប្រាក់ពី YouTube មែនទេ?

ដើម្បីចាប់ផ្តើមរកចំណូលពី YouTube, អ្នកត្រូវបំពេញលក្ខខណ្ឌដូចជា៖

✅ មានអ្នកជាវ (Subscribers) 500 នាក់ និងម៉ោងមើលសាធារណៈ 3,000 ម៉ោង ក្នុង 12 ខែចុងក្រោយ។ ✅ ឬមានការមើលវីដេអូខ្លីៗរបស់អ្នកឱ្យបាន 3 លានដង ក្នុង 90 ថ្ងៃ។

Youtube-Monetization-requirements

✅ សម្រាប់ការរកប្រាក់បានកាន់តែច្រើន អ្នកត្រូវមាន 1,000 Subscribers និង 4,000 ម៉ោងមើល ឬ 10 លាន views ក្នុង 90 ថ្ងៃ។

👉 Tip: ផុសវីដេអូខ្នាតវែង 1 វីដេអូ/ថ្ងៃ និងវីដេអូខ្នាតខ្លី 3-4 វីដេអូ/ថ្ងៃ ដើម្បីពង្រឹង Engagement!

Leave a Reply

Your email address will not be published. Required fields are marked *