តើការងារអ្វីខ្លះ អ្នកអាចធ្វើនៅផ្ទះដើម្បីរកប្រាក់ចំណូលបន្ថែម?

ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន?

ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មាន​ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា​ និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង​។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖

Ways to Make Money from Home today

លក់អនឡាញ 

ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត​ ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។             

    ការងារឯករាជ្យ 

    ការងារ​ឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នក សរសេរកូដវេបសាយ។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យ។ អ្នកអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ជាដើម។

      វិនិយោគភាគហ៊ុន

      ការវិនិយោគកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែវាមិនទាមទារពេលវេលាច្រើន ហើយអ្នក មិនចាំបាច់ទៅតាមដានគ្រប់ម៉ោងនោះដែរ ប្រសិនបើអ្នកចង់វិនិយោគរយៈពេលវែង។ ផលចំណេញពីការវិនិយោគ​ មានធំៗ ២ គឺផលចំណេញពីភាគលាភ និងការលក់ហ៊ុនចេញពេលឡើងថ្លៃដែលទាមទាររយៈពេលយូរព្រោះ ភាគហ៊ុនមិនផ្តល់ផលចំណេញភ្លាមៗដូចការធ្វើការ ឬរកស៊ីនោះទេ។ 

        អ្នកបង្កើតមាតិកាអនឡាញ

         នៅក្នុងចំណុចនេះគឺ សំដៅទៅលើអ្នកដែលបង្កើតមាតិកានៅតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក យូធូប ឬវេបសាយ។ មុនពេលអ្នកចាប់ផ្តើមក្នុងការងារនេះ អ្នកត្រូវតែមាន platform ផ្ទាល់ខ្លួនសម្រាប់កសាងប្រជាប្រិយ ភាពឲ្យមានអ្នកគាំទ្រច្រើន ទើបអាចចាប់ផ្តើមរកប្រាក់ចំណេញបាន។ វិធីសាស្ត្រ ក្នុងការរកប្រាក់សម្រាប់ Facebook មានដូចជា ការឧបត្ថម្ភពីអ្នកមើល ការភ្ជាប់ការរកប្រាក់ជាមួយហ្វេសប៊ុកដូចជា Adbreak និងការផ្សាយផលិតផល របស់ក្រុមហ៊ុនណាមួយ ចំណែកឯយូធូបមានដូចជា ភ្ជាប់ជាមួយ google adsense ការឧបត្ថម្ភពីអ្នកទស្សនា ផ្សាយ ពាណិជ្ជកម្មឲ្យក្រុមហ៊ុនជាដើម រីឯវេបសាយក៏មិនខុសគ្នាពីយូធូប និងហ្វេសប៊ុកប៉ុន្មានទេ។

          អ្នកនិពន្ធ និងអ្នកបកប្រែ 

          ការងារជាអ្នកនិពន្ធមិនចាំបាច់ត្រូវទៅកន្លែងធ្វើការនោះទេ អ្នកអាចទទួលយកការងារមកធ្វើនៅផ្ទះ ឬធ្វើជា អ្នកនិពន្ធខ្លួនឯងដោយមិនទទួលការងារពីក្រុមហ៊ុនណាមួយតែម្តងក៏បាន។ អ្នកអាចទទួលប្រាក់ចំណេញនៅពេល ដែលបញ្ចប់ការនិពន្ធដោយការបោះពុម្ពផ្សាយដាក់លក់ ឬទទួលប្រាក់ថ្លៃនិពន្ធពីក្រុមហ៊ុនផ្តាច់ ឬក៏លក់សិទ្ធិបោះពុម្ព រឿងរបស់អ្នកទៅក្រុមហ៊ុនមួយ ហើយចាំទទួលយកប្រាក់ចំណេញពីការលក់ ឬកម្មសិទ្ធ (Passive Income)។​

            ផ្តល់កម្ចី

            ប្រសិនបើអ្នកមានប្រាក់នៅសល់មួយចំនួនដែលមិនចាំបាច់ក្នុងការប្រើ អ្នកអាចផ្តល់ជាកម្ចីក្នុង ចំនួនជាក់លាក់ណាមួយទៅកាន់មនុស្សដែលអ្នកទុកចិត្ត ដោយមានកិច្ចសន្យា និងទ្រព្យបញ្ចាំចំពោះ កម្ចីឲ្យបានត្រឹមត្រូវ។ ការធ្វើបែបនេះអ្នកប្រៀបដូចជាយកលុយទៅបង្កើតលុយដោយបានមកវិញទាំង ប្រាក់ ដើម និងការប្រាក់ ជាជាងទុកលុយចោល។

            សរុបមក ការងារ ឬរបរទាំង៦ខាងលើនេះគ្រាន់តែជាគំនិតខ្លះៗសម្រាប់ពិចារណា ប៉ុន្តែការងារ ដែលអាចធ្វើបានពីផ្ទះនៅមានជាច្រើនទៀត។ បងៗអាចស្វែងរកគំនិត និងស្វែងយល់បន្ថែមទៅលើ ការងារប្រភេទនេះនៅលើអិុនធឺណេតបាន ហើយអ្វីដែលសំខាន់គឺការជ្រើសរើស​ការងារដែលត្រូវនឹង ស្ថានភាព​ ចំណង់ចំណូលចិត្ត និងគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន៕

            Leave a Reply

            Your email address will not be published. Required fields are marked *