បណ្តាញសង្គមបែបកម្សាន្ត បានបន្ថែមកម្មវិធី ដែលអនុញាតិឱ្យអ្នកបង្កើតមាតិកា ឬអ្នកប្រើប្រាស់រកចំណូល នៅរាល់មាតិកាដែលគបានបង្កើត។ ឧទាហរណ៍៖ បណ្តាញសង្គម Facebook, YouTube, TikTok, Telegram ជាដើម ប៉ុន្តែ YouTube កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកចង់រកចំណូលពីវីដេអូមាតិកា។
ដើម្បីបង្កើតឆានែល YouTube ដែលអាចរកចំណូលនៅកម្ពុជាបាន អ្នកត្រូវតែផ្តោតលើមាតិកាដែលទាក់ទាញទស្សនិកជន និង CPM (Cost Per Mille) ខ្ពស់។ នេះគឺជា មាតិកាវីដេអូ ៥ ប្រភេទដែលអាចជួយអ្នករកប្រាក់បាន៖
1. មាតិកាអប់រំ និងវគ្គសិក្សាអនឡាញ
- បង្រៀនចំណេះដឹង “How-to”, វគ្គសិក្សា, គន្លឹះជំនាញផ្សេងៗ។
- រកចំណូលពីការលក់ e-books, presets, templates ឬវគ្គសិក្សាអនឡាញ។
- ផុសតំណ Teachable នៅក្នុង description ដើម្បីបង្កើនការលក់។
2. វីដេអូ Vlog – ជីវិតប្រចាំថ្ងៃ និងការបង្កើតជំនាញថ្មី
- បង្ហាញជីវិតផ្ទាល់ខ្លួន, ការធ្វើម្ហូប, ការដាំដុះ។
- ទាក់ទាញអ្នកទស្សនាក្នុងការទស្សនាបានយូរ ដើម្បីបង្កើន Ad Revenue។
3. វីដេអូពិនិត្យផលិតផល និង Unboxing
- អ្នកទិញតែងតែស្វែងរក “review” មុនពេលកម៉្មង់។
- អាចរកចំណូលពី ads, affiliate marketing, sponsorships។
4. វីដេអូហ្គេម
- Review, ការណែនាំ, Gameplay Streaming។
- រកប្រាក់ពី Super Chat, Stickers, Sponsorships និង Ads។
5. តន្ត្រី និងខ្សែភាពយន្តខ្លី (Short Films & Music)
- បង្កើតបទភ្លេង ឬខ្សែភាពយន្តខ្លី Original។
- ទទួលប្រាក់ពី YouTube Premium និងការផ្សាយពាណិជ្ជកម្ម។
តើអ្នកចង់ចាប់ផ្តើមរកប្រាក់ពី YouTube មែនទេ?
ដើម្បីចាប់ផ្តើមរកចំណូលពី YouTube, អ្នកត្រូវបំពេញលក្ខខណ្ឌដូចជា៖
មានអ្នកជាវ (Subscribers) 500 នាក់ និងម៉ោងមើលសាធារណៈ 3,000 ម៉ោង ក្នុង 12 ខែចុងក្រោយ។
ឬមានការមើលវីដេអូខ្លីៗរបស់អ្នកឱ្យបាន 3 លានដង ក្នុង 90 ថ្ងៃ។
សម្រាប់ការរកប្រាក់បានកាន់តែច្រើន អ្នកត្រូវមាន 1,000 Subscribers និង 4,000 ម៉ោងមើល ឬ 10 លាន views ក្នុង 90 ថ្ងៃ។
Tip: ផុសវីដេអូខ្នាតវែង 1 វីដេអូ/ថ្ងៃ និងវីដេអូខ្នាតខ្លី 3-4 វីដេអូ/ថ្ងៃ ដើម្បីពង្រឹង Engagement!
Leave a comment