បង្កើតប្រាក់ចំណូលបន្ថែមបានយ៉ាងងាយស្រួលជាមួយ Affiliate Marketing ជំរាបសួរអ្នកទាំងអស់គ្នា! សម្រាប់បងប្អូនជាពិសេសសិស្ស និស្សិត ឬអ្នកដែលកំពុងស្វែងរកវិធីរកប្រាក់ចំណូលបន្ថែមតាមអនឡាញ ថ្ងៃនេះខ្ញុំមានគន្លឹះពិសេសមួយមកចែករំលែក ដែលអាចជួយអ្នកឱ្យចាប់ផ្តើមរកលុយបានដោយមិនចាំបាច់មានផលិតផលផ្ទាល់ខ្លួន។ នោះគឺ Affiliate Marketing! ប្រហែលជាពាក្យនេះនៅថ្មីសម្រាប់អ្នកខ្លះ ប៉ុន្តែ Affiliate Marketing គឺជាវិធីដ៏ពេញនិយមមួយនៅលើពិភពលោក ហើយក៏កំពុងតែរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ តោះ! យើងមកស្វែងយល់ទាំងអស់គ្នាថា តើ Affiliate Marketing គឺជាអ្វី? ដំណើរការយ៉ាងដូចម្តេច? ហើយសំខាន់បំផុត តើអ្នកអាចចាប់ផ្តើមរកប្រាក់ជាមួយវាបានដោយរបៀបណា? តើ Affiliate Marketing គឺជាអ្វី? និយាយឱ្យខ្លីទៅ Affiliate Marketing គឺជាការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនដទៃទៀត ហើយអ្នកនឹងទទួលបានកម្រៃជើងសារ (Commission) រាល់ពេលដែលមាននរណាម្នាក់ទិញផលិតផល ឬប្រើប្រាស់សេវាកម្មនោះ ...
Angkor Times Latest Articles
តើការងារអ្វីខ្លះ អ្នកអាចធ្វើនៅផ្ទះដើម្បីរកប្រាក់ចំណូលបន្ថែម?
ការងារពាខ្លះអាចរកប្រាក់ចំណូលពីផ្ទះបាន? ឱកាសទីផ្សារសម័យនេះសម្បូរបែបណាស់មានទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារដែលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់មានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងៗមេផ្ទះ សិស្សនិស្សិត ឬក៏ សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលអ្នកអាចធ្វើបានពីផ្ទះ ៖ លក់អនឡាញ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលជាជាង ការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើអ្នក មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែច្រើន។ ការងារឯករាជ្យ ការងារឯករាជ្យ ឬ Freelance នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើន ផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ ...
មាតិកាវីដេអូ ៥ ប្រភេទនេះ អាចរកចំណូលពី 100$ – 500$ ក្នុង 1 ខែ!
បណ្តាញសង្គមបែបកម្សាន្ត បានបន្ថែមកម្មវិធី ដែលអនុញាតិឱ្យអ្នកបង្កើតមាតិកា ឬអ្នកប្រើប្រាស់រកចំណូល នៅរាល់មាតិកាដែលគបានបង្កើត។ ឧទាហរណ៍៖ បណ្តាញសង្គម Facebook, YouTube, TikTok, Telegram ជាដើម ប៉ុន្តែ YouTube កំពុងក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកចង់រកចំណូលពីវីដេអូមាតិកា។ ដើម្បីបង្កើតឆានែល YouTube ដែលអាចរកចំណូលនៅកម្ពុជាបាន អ្នកត្រូវតែផ្តោតលើមាតិកាដែលទាក់ទាញទស្សនិកជន និង CPM (Cost Per Mille) ខ្ពស់។ នេះគឺជា មាតិកាវីដេអូ ៥ ប្រភេទដែលអាចជួយអ្នករកប្រាក់បាន៖ 1. មាតិកាអប់រំ និងវគ្គសិក្សាអនឡាញ 2. វីដេអូ Vlog – ជីវិតប្រចាំថ្ងៃ និងការបង្កើតជំនាញថ្មី 3. វីដេអូពិនិត្យផលិតផល ...
វិធីរកប្រាក់ចំណូលពីការជួលផ្ទះ
វិធីរកប្រាក់ចំណូលពីការជួលផ្ទះ៖ គន្លឹះសំខាន់ដែលអ្នកត្រូវយល់ដឹង ក្នុងការវិនិយោគអចលនទ្រព្យ ការជួលផ្ទះគឺជាវិធីដ៏មានប្រសិទ្ធភាពមួយដែលអាចបង្កើនចំណូលប្រចាំខែរបស់អ្នក។ អ្នកអាចរកបានចំណូលស្ថិតស្ថេរដោយសារការជួលផ្ទះទៅកាន់អ្នកជួល ដែលជាមូលហេតុមួយដែលធ្វើឱ្យវិស័យនេះក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ។ នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាពីអត្ថប្រយោជន៍ គន្លឹះសំខាន់ៗ និងបច្ចេកទេសក្នុងការរកចំណូលពីការជួលផ្ទះ។ ១. ជ្រើសរើសទីតាំងដែលមានតំលៃខ្ពស់ ទីតាំងគឺជាកត្តាចម្បងបំផុតសម្រាប់ការជួលផ្ទះ។ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដូចជា តំបន់ពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ និងតំបន់ទេសចរណ៍ នោះអ្នកអាចបង្កើនតម្លៃជួលបាន។ ២. កំណត់តម្លៃជួលអោយសមហេតុផល ដើម្បីទាក់ទាញអ្នកជួល អ្នកត្រូវកំណត់តម្លៃជួលអោយសមហេតុផល។ សិក្សាតម្លៃជួលក្នុងតំបន់ដើម្បីបង្កើតតម្លៃដែលប្រកួតប្រជែងក្នុងទីផ្សារ។ ៣. ការគ្រប់គ្រងអចលនទ្រព្យ ការគ្រប់គ្រងផ្ទះជួលជាពិសេសការថែរក្សាផ្ទះឱ្យនៅស្ថានភាពល្អ គឺជាកក្តាសំខាន់។ អ្នកអាចជ្រើសរើសដៃគូគ្រប់គ្រងអចលនទ្រព្យ ឬអាចធ្វើដោយខ្លួនឯង ដើម្បីធានាថា អ្នកជួលទទួលបានបទពិសោធន៍ល្អក្នុងការស្នាក់នៅ។ ៤. ផ្សាយពាណិជ្ជកម្មដាក់ផ្ទះជួល ការផ្សព្វផ្សាយផ្ទះជួលជាផ្នែកសំខាន់ក្នុងការបង្កើនឱកាសរកអ្នកជួលល្អៗ។ អ្នកអាចប្រើវេទិកាអនឡាញ ដូចជា Facebook, Telegram, ...
តើខ្ញុំអាចរកប្រាក់តាម TikTok បានដែរឬទេ?
TikTok បើកឱកាសឲ្យអ្នកប្រើប្រាស់នៅកម្ពុជាអាចរកលុយបានហើយ! TikTok បានផ្តល់ឱកាសដ៏ថ្មីសម្រាប់អ្នកផលិតមាតិកានៅកម្ពុជា ដោយអាចរកចំណូលពីវីដេអូដែលមានគុណភាពខ្ពស់ និងទាក់ទាញ។ នេះជាឱកាសដ៏ពិសេសសម្រាប់ Content Creator ដែលមានការច្នៃប្រឌិត និងបង្កើតមាតិកានៅលើបណ្តាញសង្គមនេះ។ កម្ពុជាចូលរួមក្នុងកម្មវិធី TikTok Subscription នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ TikTok ថា អ្នកប្រើប្រាស់នៅកម្ពុជាអាចចាប់ផ្តើមរកចំណូលពី TikTok តាមរយៈកម្មវិធី Subscription។ នេះបង្ហាញពីការចងសម្ព័ន្ធរវាង TikTok និងទីផ្សារកម្ពុជា ដែលកំពុងមានអ្នកប្រើប្រាស់កាន់តែច្រើន។ លក្ខខណ្ឌសំខាន់សម្រាប់ការរកលុយពី TikTok យោងតាម TikTok ...